Juventus និង Atletico Madrid ប្រជែងគ្នាចង់បានកីឡាករវ័យក្នុងលីកកំពូលអង់គ្លេស

0

The Sunsport នៅថ្ងៃអង្គារនេះបានសរសេរក្លឹបជើងឯងអ៊ីតាលី Juventus និងក្លឹបខ្លាំងអេស្បាញ Atletico Madrid គឺសុទ្ធតែស្ថិតក្នុងចំណោមក្នុងក្លឹបដែលមានបំណងចង់បានកីឡាករវ័យក្មេង Ferguson របស់ក្លឹប West Brom។

កីឡាករខ្សែការពារវ័យ១៩ឆ្នាំបានបង្ហាញខ្លួនយ៉ាងល្អក្រោមការដឹកនាំរបស់លោក Slaven Bilic។បច្ចុប្បន្ន West Brom ស្ថិតនៅក្នុងលីកទី២របស់អង់គ្លេស Championship ទាំងដែលស្គាល់បរាជ័យតែម្តងគត់ក្នុងចំណោមការប្រកួតប្រជែងទាំង១២ដង។

មិនត្រឹមតែក្លឹបធំទាំងពីរនេះទេក្នុងនោះក៏មានដូចជាក្លឹបរបស់បារាំង Marseille និងក៏ដូចជាក្លឹបនៅអង់គ្លេសជាច្រើនផ្សេងទៀតផងដែរដូចជា Crystal Palace និង Spurs៕

ប្រែសម្រួល:Lee