វិរៈបុរសបាល់ទាត់ច្រើននាក់គ្រោងបរិច្ចាគខួរក្បាលដើម្បីការពិសោធន៍

0

ការសិក្សាស្រាវជ្រាវមួយចុងក្រោយបានឲ្យដឹងថាអតីតកីឡាករបាល់ទាត់ជាច្រើនបានបាត់បង់ជីវិតដោយសារតែជំងឺបាត់បង់ស្មារតីដែលវាកំពុងបានក្លាយទៅជាប្រធានបទដ៏គួរឲ្យភ្ញាក់ផ្អើលនិងចម្រូងចម្រាសមួយនៅក្នុងពិភពបាល់ទាត់ផងដែរ។

កាសែតអង់គ្លេស The Mirror នៅថ្ងៃអង្គារនេះបានសរសេរថាក្នុងពេលជាមួយគ្នានេះដែរអតីតវិរៈបុរសបាល់ទាត់ជាច្រើននៅពេលនេះកំពុងចាប់ផ្តើមសម្រេចចិត្តនាំគ្នាបរិច្ចាគខួរក្បាលរបស់គេដើម្បីដល់ក្រុមការងារជំនាញក្នុងការបន្តស្រាវជ្រាវបន្ថែមទៅលើជំងឺនេះថាតើវាពិតជាមានមូលហេតុសំខាន់ដោយសារតែការលេងបាល់ទាត់មែនដែរឬទេ។

ក្នុងនោះលោកអនុប្រធានសមាគមន៍បាល់ទាត់អាជីព Bobby Barnes ក៏ធ្លាប់បាននិយាយបញ្ជាក់ច្បាស់ហើយផងដែរលោកព្រមទាំងសមាជិកក្នុងសមាគមន៍ចំនួន៤នាក់ទៀតបានស្ម័គ្រចិត្តរួចរាល់ហើយក្នុងការបរិច្ចាគខួរក្បាលរបស់គេសម្រាប់ការងារស្រាវជ្រាវមួយនេះ៕

ប្រែសម្រួល:Lee