យើងបានដឹងមកហើយថាកីឡាករអង់គ្លេសវ័យ២៤ឆ្នាំ Raheem Sterling បានក្លាយទៅជាកំពូលកីឡាករដ៏ល្អបំផុតសម្រាប់ក្លឹបមេឃខៀវ Man United និងក៏ជាកីឡាករដែលអាចចាត់ថ្នាក់ជាកីឡាករល្អបំផុតលើលោកផងដែរក្រោមការដឹកនាំរបស់លោក Pep Guardiola។
ក្នុងនោះផងដែរតាមតួលេខចុងក្រោយនេះកាសែតអង់គ្លេសThe Mirrorបានធ្វើការចុះផ្សាយថាSterlingមិនត្រឹមតែប៉ុណ្ណោះក៏កំពុងក្លាយទៅជាគោលដៅដ៏ពេញនិយមបំផុតសម្រាប់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មធំៗលើលោកនៅពេលនេះក្នុងចំណោមកីឡាករទាំងឡាយនៅលីកកំពូលអង់គ្លេស។
Sterlingត្រូវបានគេមើលឃើញថាកំពុងស្ថិតនៅក្នុងកម្រិតមួយដែលអាចប្រៀបធៀបទៅនឹងសម័យដែលBeckhamកំពុងពេញនិយមបំផុតសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផងដែរដោយជាក់ស្តែងបច្ចុប្បន្នSterlingទទួលបានកុងត្រាផ្សាយពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនធំៗដូចជាGillette, PepsiនិងH&Mផងដែរ៕
ប្រែសម្រួល:Lee