ការប្រកួតដ៏ធំបំផុតនៅអេស្បាញឬត្រូវបានហៅថា El Calsico ដែលជាជំនួបរវាងក្លឹបយក្សទាំងពីរ Barcelona និង Real Madrid ដំបូងបំផុតសម្រាប់រដូវកាលថ្មីនេះត្រូវបានគេជឿជាក់ថានឹងត្រូវលើកថ្ងៃវិញក្រោយបញ្ហានយោបាយដែលកំពុងកើតមាននៅក្នុងទីតាំងនៃការប្រកួត។
ជាក់ស្តែងការប្រកួតដែលនឹងត្រូវប្រព្រឹត្តទៅនាសប្តាហ៍ក្រោយថ្ងៃទី២៦ខែតុលានៅក្នុងតំបន់ Catalunya ប៉ុន្តែបែរជាត្រូវលើកទៅខែធ្នូវិញហើយដោយសាបញ្ហា នយោបាយខណៈដែលមេដឹកនាំនយោបាយដ៏សំខាន់សញ្ជាតិ Catalan ប្រមាណជា៩នាក់ហើយដែលត្រូវបានអាជ្ញាធរបានចាប់ឃុំខ្លួនកាលពីពេលថ្មីៗនេះ។
ក្នុងនោះផងដែរអាកាសយានដ្ឋាន El Prat នាទីក្រុង Barcelona ត្រូវបានបិទជាបណ្តោះអាសន្នកាលពីថ្ងៃអង្គារដើមសប្តាហ៍ហើយមនុស្ស១០០នាក់ត្រូវបានគេជឿជាក់ថាបានចាប់ខ្លួនកាលពីថ្ងៃចន្ទមកផងដែររីឯ២០០នាក់ទៀតបានទទួលរងរបួសដោយសារការប៉ះទង្គិចគ្នាកន្លងមក៕
ប្រែសម្រួល:Lee