ក្រុមយក្សហូឡង់នឹងធ្វើដំណើរទៅភាគខាងលិចទីក្រុងឡុងដ៍នៅថ្ងៃទី ៥ ខែវិច្ឆិកាសម្រាប់ការប្រកួតជម្រុះពូល H ។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ នៅទីនេះ ក្រុមអ្នកគាំទ្ររបស់ក្រម Ajax នឹងមិនអាចបង្ហាញវត្តមានចូលរួមគាំទ្របានឡើយ ក្រោយពេលដែល Uefa បានចេញសេចក្តីប្រកាស ហាមឃាត់ មិនឲ្យលក់សំបុត្រណាមួយជូនក្រុមអ្នកគាំទ្រពួកគេឡើយ។
ក្រុមបាល់ទាត់ Ajax ត្រូវបានពិន័យព្យួរដោយគណៈគ្រប់គ្រងបាល់ទាត់អ៊ឺរ៉ុបបន្ទាប់ពីក្រុមអ្នកគាំទ្រគេ បានបង្ករបួសស្នាម ដល់អ្នកគាំទ្រ ក្រុម Benfica កាលពីរដូវកាលមុន។ ប៉ុន្តែពួកគេក៏ទទួលបានរឿងអាក់អន់ចិត្តម្តងទៀត នៅដើមខែនេះ ក្រោយឈ្នះទៅលើក្រុម Valecia ក្នុងលទ្ធផល 3-0 ដែលជាការប្រកួតក្រៅទឹកដី។
ឥលូវនេះ ពួកគេត្រូវបានពិន័យ ជាមួយទឹកប្រាក់ 43,000 ផោន ពី Uefa ជាមួយលក្ខណ្ឌដាក់កំហិតមួយឆ្នាំ មិនឲ្យមានការលក់សំបុត្រ ការប្រកួត ក្រៅដី ជូនក្រុមអ្នកគាំទ្រ Ajax ឡើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ អ្នកដឹកនាំ Eredivisie បានសរសេរថា Uefa បានសំរេចលើព្រឹត្តិការណ៍នានាជាមួយអ្នកគាំទ្រ Ajax នៅ Valencia-Ajax និងការកាត់ទោសព្យួរបន្ទាប់ពី Benfica-Ajax កាលពីរដូវកាលមុន។ ក្នុងសេចក្តីថ្លែងការណ៍នោះ បានបន្តថា ការដាក់ទណ្ឌកម្មធំបំផុតគឺថា Chelsea – Ajax នឹងត្រូវលេងនៅថ្ងៃទី ៥ ខែវិច្ឆិកាដោយគ្មានអ្នកគាំទ្រ។
ជាធម្មតាតោខៀវ បានត្រៀមសំបុត្រ ចំនួន ៣០០០ ពាន់សំបុត្រ ជូនក្រុមអ្នកគាំទ្រ Ajax ប៉ុន្តែកាត់បន្ថយចំនួនត្រឹមតែ ៨៣៣ សន្លឹកសម្រាប់ Ajax ដើម្បីព្យាយាមនិងចៀសវាងអំពើហឹង្សានិងបញ្ហាផ្សេងៗ។ប៉ុន្តែឥឡូវនេះមើលទៅដូចជាគ្មានអ្នកគាំទ្រហូឡង់នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងពហុកីឡដ្ឋានទេ៕