Zidane និង Paul Pogba ជួបគ្នានៅឌូបៃ

0

បន្ទាប់ពីចំណាយពេលនៅរដូវក្តៅព្យាយាមចុះកុងត្រាជាមួយ Paul Pogba សម្រាប់ Real Madrid លោក Zinedine Zidane មានឱកាសជួបជាមួយខ្សែបម្រើក្រុម Manchester United នៅឌូបៃ។
រូបង្វឹកជនជាតិបារាំងរូបនេះបានចូលរួមក្នុងសន្និសីទមួយនៅក្នុងទីក្រុងអារ៉ាប់ខណៈជនមិត្តរួមជាតិរបស់គាត់បានធ្វើដំណើរទៅទីនោះដើម្បីកម្សាន្ត ខណៈដែលកំពុងមានរបួសកជើង​។
កាសែត The Daily Mirror បានចុះផ្សាយថា ដោយឃើញគ្រូបង្វឹក និងកីឡាករខាងលើបានសាសងគ្នា ក្នុងអំឡុងសម្រាកកម្សាន្តដែលជំរុញឱ្យមានការរំពឹងទុកអំពីការផ្លាស់ប្តូររបស់ Pogba ទៅទីក្រុង Los Blancos នាពេលអនាគត។

Zidane បានព្យាយាមចុះ​ហ​ត្ថលេ​ខា​លើ​ ​P​o​g​b​a​ ​នៅ​រដូ​វ​ក្តៅ​ប៉ុ​ន្តែ​ក្រុ​ម​បិ​សា​ច​ក្រ​ហម​បា​​ន​ប​ដិ​សេ​ធ​មិ​នចូលខ្លួនក្នុងការចរចាទោះបីជាភ្នាក់ងាររបស់កីឡាករគឺ Mino Raiola បានបញ្ជាក់យ៉ាងច្បាស់ថាអតិថិជនរបស់គាត់ពិតជាចង់លេងនៅទឹកដីថ្មីក៏ដោយ៕