កាំភ្លើងធំ កំពុងត្រៀមទឹកប្រាក់យកស្លាបប្រយុទ្ធរបស់អធិរាជស

0

កាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានដាក់ទឹកប្រាក់ 17.3 លានផោន ដើម្បីកុងត្រាយកកីឡាករ Lucas Vazquez របស់អធិរាជស Real Madrid ។តារាបាល់ទាត់អាយុ ២៨ឆ្នាំរូបនេះ បានធ្លាក់ចេញពីការចាប់អារម្មណ៍​របស់លោក ហ្ស៊ីដាន់ នៅពហុកីឡដ្ឋាន Bernabeu ។​
ដោយក្នុងនោះដែរ គ្រូបង្វឹកខាងលើបានឃើញជម្រើសពីរ យ៉ាងល្អ ដោយត្រូវលេងមុន Lucas Vazquez គឺ Vinicius Junior និង Rodrygo ។​

ឥលូវនេះដែរ El Desmarque បាននិយាយថា កាំភ្លើងធំ បានត្រៀមខ្លួនរួចរាល់ហើយ​ចរចារយកស្លាបប្រយុទ្ធ ដើម្បីឲ្យ គាត់មកលេង បានទៀងទាត់នៅទឹកដីអង់គ្លេស ។​
សារព័ត៌មាន​អេស្ប៉ាញវិញ ក៏បានធ្វើការបញ្ជាក់ថា Madrid នឹង​ធ្វើការ ដាក់ចេញកីឡាករ Lucas Vazquez ឲ្យគេខ្ចីជើងលេង ដើម្បីចេញពីទឹកដី អេស្ប៉ាញ​។

ហើយ Arsenal កំពុងតែខ្ជះខ្ជាយពេលវេលាក្នុងការដេញតាមដើម្បីនាំគាត់ទៅកាន់លីគកំពូលអង់គ្លេស។
ទោះយ៉ាងណាក៏ដោយពួកគេហាក់ដូចជាប្រឈមមុខនឹងការប្រយុទ្ធដ៏ធំមួយដើម្បីទទួលយក Lucas ។​
Bayer Leverkusen និងក្លិបយក្សអ៊ីតាលី Roma ក៏បានចាប់អារម្មណ៍ដូចគ្នា ដើម្បីប្រជែងយក ដោយក្រុមទាំងពីរ ក៏បានដាក់សំណើរ ដើម្បីចរចារ ជាមួយ ក្រុម​កំពូល La Liga ផងដែរ ៕