ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Joint Qualification Round ២ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៩ ដោយលោក Felix ថា នៅតែរក្សាជំហរប្រយុទ្ធដដែល ។
គ្រូបង្គោលគោព្រៃកម្ពុជា បានលើកឡើងថា នៅតែរក្សាគោលជំហរប្រយុទ្ធប្រកួតប្រជែង ក្នុងការប្រយុទ្ធដើម្បីឲ្យយើង រីកចំរើន ។ យើងបានលេងជាមួយក្រុមកម្រិតកំពូលនៅលើពិភពលោក ដែលស្មើជាមួយអេស្ប៉ាញ ដែលជាក្រុមខ្លាំងមួយនៅក្រុម World Cup
ជាក្រុមដែលខ្លាំង និងជាការប្រកួតដែលយើងមិនធ្លាប់ជួបពីមុន ។
លោកថា យើងនឹងព្យាយាមបន្តដំណើរទៅមុខទៀត ហើយជាឱកាស ដែលយើងចង់បង្ហាញថាយើងក្រោកឡើង នឹងបន្តទៅមុខទៀត បើសិនយើងការពារ យើងនឹងចាញ់ទ្វេរដង វាមិនល្អសម្រាប់កម្ពុជានៅពេលខាងមុខ ក្នុងការប្រកួតប្រជែង ។
លោកថាចំណុចខ្វះខាតយើង គឺ ល្បឿន កាយសប្បទា តែយើងមានទេពកោសល្យ ខុសពីក្រុមផ្សេងៗ ហើយយកវាទៅប្រកួតប្រជែង ។ បើសិនយើងចង់លេង បាន ៩០នាទី យើងត្រូវការវិន័យ នៅលើទីលាន ហើយនេះជាអ្វីដែលយើងចង់បានផល នាពេលខាងមុខ៕