ខ្សែប្រយុទ្ធរបស់ក្លិបស្ទាំងខៀវ លោក Wilfried Zaha បានផ្ញើសារទៅកាន់អ្នកគាំទ្រក្លិបកាំភ្លើងធំ ត្រូវធ្វើការអត់ធ្មត់បន្តិច ជាមួយកីឡាករ Nicolas Pepe ។
ស្លាបប្រយុទ្ធរូបនេះ បានកុងត្រាយកពីក្លិប Lille ក្នុងតម្លៃខ្លួន ៧២ លានផោន នារដូវកាលក្តៅមុននេះ ប៉ុន្តែគាត់នៅមិនទាន់បង្ហាញសញ្ញាណាមួយ ដែលលេងបានល្អ ក្នុងការស្វែងរកគ្រាប់បាល់បានឡើយ ក្រោមការដឹកនាំរបស់លោក Unai Emery ។
Wilfried Zaha ដែលកន្លងទៅត្រូវបានព័ត៌មានថាក្លិបកាំភ្លើងធំទាក់ទងយក បានលើកឡើងថា លោកបានឃើញការផ្សព្វផ្សាយលើប្រពន្ធផ្សព្វផ្សាយ ខ្ញុំឃើញថា អ្វីៗគ្រប់យ៉ាងគាត់ត្រូវការពេលវេលា គាត់មកពីលីកផ្សេង ហើយគាត់នៅក្មេង ។ គាត់មានតម្លៃខ្លួនថ្លៃ ប៉ុន្តែគាត់មិនទាន់បានបង្ហាញ សញ្ញាវិជ្ជមានតាមតម្លៃ ។ ដូច្នេះអ្នកត្រូវតែផ្តល់ពេលវេលាជូនគាត់ ។
លោកថា Pepe នឹងកាន់តែល្អក្នុងពេលខាងមុខ នឹងបង្កើតអ្វីៗកាន់តែល្អ សម្រាប់ Emirates ។ ខ្ញុំមិនទទួលបានអ្វីពីគាត់នោះទេ ប៉ុន្តែខ្ញុំជឿជាក់ លើគាត់ ខ្ញុំជឿថាគាត់នឹងធ្វើរឿងល្អៗ ដូចដែលគាត់ធ្វើពីមុននៅក្លិបចាស់ ៕