Real Madrid នឹងបើកការចរចារជាថ្មីយកខ្សែបម្រើរបស់ Spurs

0

Real Madrid បានដាក់គោលដៅ​សារជាថ្មី ដើម្បីចរចារលើតុ យកកីឡាកររបស់ Surs គឹ Christian Eriksen នាខែមករា ។ នេះបើយោងតាម ការចុះផ្សាយរបស់ Daily Mail ។

ខ្សែបម្រើសញ្ជាតិដណាម៉ាក ធ្លាប់ត្រូវបាន Los Blancos បានទាក់ទងយក អំឡុងពេលរដូវក្តៅកន្លងទៅនេះ ប៉ុន្តែក្លិបក៏បានប្តូរទិសដៅ យក កីឡាករ Hazard ។​
ប៉ុន្តែឥលូវនេះ សារព័ត៌មានបានចុះផ្សាយថា ជាថ្មីម្តង​អធិរាជស កំពុងព្យាយាមយកកីឡាករ​អាយុ ២៧ឆ្នាំរូបនេះ នៅពេលដែលកុងត្រា​របស់គាត់ ផុតកំណត់ នារដូវកាលក្តៅនេះ ។

Eriksen ហាក់មានបញ្ហាក្នុងក្លិប Spurs ហើយត្រូវការចាំបាច់ ដើម្បីចាកចេញ ទៅរកអ្វីដែលថ្មី ក្រោយលេង រយៈពេល ៦ឆ្នាំ ។
លោកថា Real Madrid ជាក្លិបដែលលោកចង់ទៅ ប្រសិនបើគេខលហៅ លោកនឹងលើកទូរស័ព្ទ ។​
ប្រភព Marca​ បានចុះថា មន្ត្រីរបស់ក្លិប Spurs កំពុង​ធ្វើកុងត្រាថ្មីជាមួយ Christian Eriksen ប៉ុន្តែសាមីខ្លួនបានប្រាប់ថា ចង់ចាកចេញ នៅពេលដែល កុងត្រារបស់គាត់នឹងបញ្ចប់នាខែកក្កដា ខាងមុខ ៕