Unai Emery គ្រូបង្វឹករបស់ កាំភ្លើងធំ Arsenal បានលើកឡើងថា កីឡាករវ័យក្មេងរបស់គាត់ ក្រោយពីជួយឲ្យក្លិបលេងឈ្នះទៅលើក្លិប Standard Liege ក្នុងពានរង្វាន់អឺរ៉ូប៉ាលីក មក ពួកគេសមនឹងទទួលបានតំណែងមួយ ក្នុងក្រុមរបស់គាត់ ជាងកីឡាករ Mesut Ozil ។
Ozil ដែលទទួលបានចំណូលច្រើនជាងគេក្នុងប្រវត្តិសាស្ត្រក្លិប ត្រូវបានគ្រូបង្វឹកចោលជាថ្មីម្តងទៀត ក្រោយពី Gabriel Martinelli បានជួយឲ្យក្លិប ឈ្នះក្នុងលទ្ធផល 4-0 នារាត្រីយប់មិញ។
Gabriel Martinelli រកបានពីរគ្រាប់ម្នាក់ឯង នៅនាទី១៤ និង ១៦ មុនកីឡាករ Dani Ceballos រកបានគ្រាប់បាល់ដំបូងជូនក្លិប និង មួយគ្រាប់ទៀត របស់ Joe Willock ។
Emery បានធ្វើការផ្លាស់ប្តូរចំនួន ១០ លើក ក្រោយពីបានត្រឹមស្មើជាមួយបិសាចក្រហម ហើយ Ozil នៅតែមិនអាចធ្វើការប្រកួតបានដដែល អាចនិយាយថា កំពុងមិនស្ថិតក្នុងជម្រើសលោក Unai Emery។
កីឡាករអាយុ ៣០ឆ្នាំរូបនេះ កាន់តែមានទំនាក់ទំនងលំបាកៗទៅ ជាមួយគ្រូបង្វឹក ហើយយប់ថ្ងៃព្រហស្បតិ៍ យប់មិញក៏ត្រូវបានគ្រូបង្វឹក ខាងលើលើក ឡើងថា គាត់មិនសមនឹងទទួលបានកន្លែងនៅក្បែរគាត់ទេ ហើយអាចនឹងត្រូវចាកចេញពីក្លិបក្នុងពេលឆាប់ៗ។
នៅពេលដែលខ្ញុំសំរេចថាគាត់មិនគួរនៅក្នុងក្រុមនេះទេព្រោះខ្ញុំគិតថាកីឡាករផ្សេងទៀតសមនឹងទទួលបានវា។
គាត់ត្រូវបន្តធ្វើការ។ ថ្ងៃស្អែកយើងមានការហ្វឹកហាត់ជាមួយកីឡាករដែលមិនបានលេងហើយនៅថ្ងៃអាទិត្យយើងនឹងមានការប្រកួតមួយផ្សេងទៀតហើយយើងនឹងសំរេចចិត្តដូចគ្នា។
គោលដៅរបស់យើងគឺចង់ឈ្នះនៅថ្ងៃអាទិត្យជាមួយនឹងក្រុម Bournemouth ហើយយើងចង់បន្តដំណើរដូចគ្នាក្នុងការប្រកួតនីមួយៗ៕