Allegri នឹងត្រូវរងចាំដល់រដូវក្តៅក្រោយទើបសម្រេចមកអង់គ្លេស

0

កន្លងមកថ្មីៗនេះគ្រូបង្វឹកឆ្នើមអតីតរបស់ក្លឹប Juventus លោក Massimiliano Allegri ត្រូវបានលេចឬព័ត៌មានឥតឈប់ឈរក្នុងការផ្លាស់មកធ្វើការជាមួយនឹងក្លឹបរបស់អង់គ្លេសបន្ទាប់ពីបានទំនេរពីការងារក្រោយចាកចេញពី Juventus មួយរយៈធំមកហើយនោះ។

លោក Allegri វ័យ៥២ឆ្នាំដែលធ្លាប់បានជួយឲ្យ Juventus លើកពានស៊េរី A របស់អ៊ីតាលីបាន៥សម័យកាលជាប់គ្នានោះគឺកំពុងត្រូវបានគេដឹងថាស្ថិតនៅក្នុងដំណាក់ពិចារណានៅឡើយទាំងដែលលោកបានចាប់ផ្តើមថ្នាក់រៀនភាសាអង់គ្លេសមកហើយដែរនោះ។

ប៉ុន្តែតាមការចេញផ្សាយចុងក្រោយរបស់កាសែតអង់គ្លេស The Sunsports នៅថ្ងៃពុធទី៣ខែតុលាបានជឿជាក់ថាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះនឹងត្រូវពន្យាពេលការសម្រេចចិត្តរបស់គាត់រហូតទៅដល់រដូវក្តៅឆ្នាំក្រោយជំនួសវិញ៕

ប្រែសម្រួល:Lee