ហាក់ដូចជាប្លែកថ្មីៗមួយទៀតក្នុងរដូវកាលនេះ ដែលពានធំយូហ្វាឆាមពានលីក ដោយក្រុមធំប៉ះគ្នា អាចបង្កើតគ្រាប់បាល់រហូតដល់ទៅ ៩គ្រាប់ ក្នុងការប្រកួតរវាងមាន់ខ្នាយមាសស្ព័រ ជាមួយ ក្រុមជើងខ្លាំងមកពីទឹកដីអាល្លឺម៉ង់ នារាត្រីទៀបភ្លឺយប់មិញនេះ ។
ថ្វីបើ Heung-Min Son បានឲ្យក្លិបមាន់ខ្នាយមាសនាំមុខនៅនាទី ១២ ប៉ុន្តែ ៣នាទីក្រោយ គឺនាទី១៥ កីឡាករ Kimmich បានជួយឲ្យ Bayern Munich ស្មើវិញ និងបន្តនាំមុខវិញនៅនាទី ៤៥ តាមរយៈគ្រាប់បាល់កីឡាករចាស់វស្សា Robert Lewandowski ។
លទ្ធផលមិនបញ្ចប់នោះទេ ភ្ញៀវនៅតែបន្តនាំមុខក្លិបមាន់ខ្នាយមាស តាមរយៈគ្រាប់បាល់របស់ Serge Gnabry នៅនាទី ៥៣ និង ៥៥ ដោយសរុបលទ្ធផលគ្រាប់បាល់គឺ 1-4 ។ ប៉ុន្តែនៅនាទី ៦១ កីឡាករ Harry Kane មានឱកាសរកមួយគ្រាប់តាមរយៈ បាល់ពិន័យ ១១ម៉ែត្រ ។
ទោះជាយ៉ាងណា នៅនាទី ៨៣ កីឡាករ Serge Gnabry បន្តរកបានមួយគ្រាប់ទៀត ដោយនាំមុខបន្ត 2-5 ហើយ Robert Lewandowski រកបន្ត នៅនាទី ៨៧ ដែលជាគ្រាប់បាល់ទី៦ ក្នុងការប្រកួតនេះ និង មួយនាទីក្រោយ គឺនាទី ៨៨ Gnabry រកបានមួយគ្រាប់ទៀត ។ពោលក្នុងការប្រកួតនេះ គាត់រកបាន ៥គ្រាប់ម្នាក់ឯង កំពុងក្លាយជា Top Scorer បណ្តោះអាសន្ននៃពានរង្វាន់ យូហ្វាឆាមពានលីក៕
ទស្សនាវីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=mAU589l944Q