Zidane សំណូមពរអ្នកគាំទ្រអត់ធ្មត់បន្តិច ចំពោះទំរង់លេងរបស់ Hazard

0

កីឡាករខ្សែប្រយុទ្ធឆ្នើមប៊ែលហ្ស៊ិក Eden Hazard ដែលបានចំណាយពេលដ៏តានតឹង រយៈពេលជាង១ឆ្នាំ ព្យាយាម និងបង្ខំចិត្តលេងជាមួយនឹងក្លឹបតោខៀវ Chelsea បណ្តោះអាសន្ន រងចាំដល់ឧិកាសក្នុងការផ្លាស់មកអេស្បាញ ជាមួយនឹងក្លឹប Real Madrid។

គោលបំណងដើម្បីអាចក្លាយទៅជាកីឡាករដ៏ល្អម្នាក់ របស់ពិភពលោកនៅជាមួយនឹង Real Madrid ជំនួសតំណែងរបស់CR7 ប៉ុន្តែអស់រយៈពេលមួយរយៈមកហើយដែល Hazard បានចូលរួមជាផ្នែកមួយដ៏សំខាន់របស់ក្លឹប ក្រោមការដឹកនាំរបស់លោក Zidane ទោះទំរង់លេងមិនសូវជាបានល្អក្តី។

ចុងក្រោយនេះមានទាំងការរិះគន់ខ្លាំងៗ ពីសំណាក់អ្នកគាំទ្រក្លឹបទៀតផង ចំពោះទំរង់លេងរបស់ Hazard ប៉ុន្តែជាការឆ្លើយតបនៅថ្ងៃអង្គារ ទី១ខែតុលានេះ តាមរយៈកាសែតអង់គ្លេស The Sun បានសរសេរថា គ្រូបង្វឹកក្លឹបបានចេញមកថ្លែងការពារកីឡាកររូបនេះ ហើយបញ្ជាក់ឲ្យអ្នកគាំទ្រគួរតែរងចាំបន្តិចចំពោះ Hazard ដោយលោកបានអះអាងថា វានឹងល្អប្រសើរឡើងវិញនៅពេលខាងមុខឆាប់ៗ៕

ប្រែសម្រួល:Lee