វះកាត់ក្បាលជង្គង់ ត្រូវសម្រាកព្យាបាលរបួសរយៈពេលយូរ

0

ក្តីបារម្ភរបស់ក្លឹប និងពីសំណាក់គ្រូបង្វឹកកាន់តែខ្លាំងឡើង ក្រោយការវះកាត់របួសក្បាលជង្គង់ របស់កីឡាករខ្សែការពារ Eric Bailly ទោះបីជាបានជោគជ័យក្តី ប៉ុន្តែក្រុមគ្រូពេទ្យបានចេញមកបញ្ជាក់ថា Bailly នឹងអាចត្រូវការពេលវេលា សម្រាករយៈពេលយូរ។

Bailly បានទទួលរងរបួសក្បាលជង្គង់ តាំងតែពីពេលប្រកួតមុនបើករដូវកាល ប៉ះជាមួយនឹងមាន់ខ្នាយមាស Spurs មកម្ល៉េះ។មានន័យថាស្ទើរតែជាងពាក់កណ្តាលរដូវកាល ខ្សែការពារវ័យ២៥ឆ្នាំរូបនេះ នឹងមិនអាចបង្ហាញខ្លួនជួយក្លឹបបានឡើយ គឺរហូតដល់ចូលឆ្នាំសកល។

អតីតកីឡាករឆ្នើមរបស់ក្លឹប Villareal រូបនេះបានផ្លាស់មកលេងជាមួយនឹង Man United កាលពីឆ្នាំ២០១៦មកម្ល៉េះ ក្នុងតម្លៃខ្លួនប្រមាណជា៣០លានផោន ប៉ុន្តែហាក់មិនសូវជោគជ័យឡើយ ដោយអាចបង្ហាញខ្លួនបានតែ១៣ដងប៉ុណ្ណោះ ក្នុងរដូវកាលដំបូងជាមួយនឹងក្លឹប៕

ប្រែសម្រួល:Lee