
អាជីពរបស់ Eden Hazard នៅ Real Madrid ហាក់ចាប់ផ្តើមធ្លាក់ចុះ ហើយអ្នកគាំទ្រក្លិបបានបញ្ចេញទស្សនៈប្រតិកម្មបែបកំប្លែង ។
យោងតាម The Sun បានចុះផ្សាយថា អតីតខ្សែប្រយុទ្ធមុតស្រួចរបស់ តោខៀវ បានចុះកុងត្រាជាមួយ Los Blancos ក្នុងតម្លៃខ្លួន ១៥០ លានផោន កាលពីខែ មិថុនា ប៉ុន្តែគាត់ស្ទើរតែមិនទទួលបានជោគជ័យ ជាមួយក្លិបយក្សនៅអេស្ប៉ាញ ។ មានការលើកឡើងនូវទស្សនៈ ថា ក្លិបបានយកកីឡាករដែលមានទម្ងន់លើស យកមកលេង។
ថ្មីៗនេះដែរ កីឡាករសញ្ជាតិបែលហ្សិករូបនេះ ក៏ត្រូវបានអ្នកគាំទ្រ ស្តីបន្ទោស ដោយបង្ហាញការខកចិត្ត ចំពោះគាត់ ក្នុងការប្រកួត ជាមួយ Atletico ដោយមិនអាចស្វែងរកគ្រាប់បាល់បាន ។
ការបង្ហាញខ្លួនចុងក្រោយរបស់ Hazard អ្នកគាំទ្របានប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមធ្វីតទ័រ ធ្វើការចំអកដល់ ខ្សែប្រយុទ្ធអធិរាជស ជាមួយរូបភាពដ៏គួរឲ្យអស់សំណើច ។
