Eriksen ត្រៀមខ្លួនដើរចេញពីក្លឹប ដោយគ្មានតម្លៃខ្លួន

0

ព័ត៌មានជាច្រើន អំពីកីឡាករដាណឺម៉ាក Eriksen នៅតែបន្តកើតមាន ហើយចុងក្រោយនេះ មានការអះអាងទៀតថា កីឡាកររូបនេះ នឹងអាចត្រៀមខ្លួនបដិសេធ សំណើរលក់ទាំងឡាយរបស់ក្លឹប Spurs នាខែមករាខាងមុខ ដើម្បីជំនួសមកវិញ ដោយការដើរចេញពីក្លឹបទាំងគ្មានតម្លៃខ្លួន នៅចុងបញ្ចប់រដូវកាលវិញ។

កីឡាករវ័យ២៧ឆ្នាំរូបនេះ ត្រូវបានគេដឹងថាមានកុងត្រា ត្រឹមចុងបញ្ចប់រដូវកាលនេះប៉ុណ្ណោះ ហើយរូបគេធ្លាប់បានសារភាពហើយថា ចង់ស្វែងរកការប្រកួតប្រជែងថ្មីនាពេលខាងមុខ។កីឡាករវ័យ២៧ឆ្នាំ អតីតកីឡាកររបស់ក្លឹប Ajax រូបនេះ បានទាំងបដិសេធសំណើរជាប្រាក់ឈ្នួលថ្មី ២០ម៉ឺនក្នុងមួយសប្តាហ៍ពីក្លឹប Spurs ផងដែរនាពេលកន្លងមក។

Eriksen ផ្ទាល់ជឿជាក់ថា ការដើរចេញពីក្លឹបដោយគ្មានតម្លៃខ្លួនលើកនេះ ជាឱកាសដែលគេអាចទទួលបាន កុងត្រាកីឡាករច្រើនជាងអ្វីដែលគេអាចទទួលបាន ពីសំណើរទិញទាំងឡាយនៅក្នុងខែមករាខាងមុខ៕

ប្រែសម្រួល:Lee