Eden Hazard បានបន្សល់នូវរឿងរ៉ាវល្អៗ ជាច្រើនក្នុងរយៈពេល ៧ឆ្នាំនៅតោខៀវ ប៉ុន្តែមិនរំពឹងថា នឹងបានឃើញឈ្មោះបដា លើកឡើងក្នុងចំណោមអ្នកគាំទ្រនៅ ពហុកីឡដ្ឋាន Stamford Bridge ម្តងទៀតនោះទេ ។ ទោះជាយ៉ាងណាអ្វីៗក៏អាចកើតមាន ដោយកាលពីចុង សប្តាហ៍កន្លងទៅនេះ ក្នុងការប្រកួតរវាង ហង្សក្រហម និង តោខៀវ ក៏ស្រាប់តែមានរូបបដាលេចឡើងក្នុងព្រឹត្តិការណ៍ទាំងមូល ។
លោក Matthew Harding បានបង្ហាញនូវបដាមុនការប្រកួត រវាងតោខៀវ និងហង្សក្រហម ដោយបានបង្ហាញពីអតីតកីឡាករពាក់ស្លាកលេខ ១០ របស់ពួកគេ ។
ថ្វីបើយ៉ាងដូច្នោះក្តី ប៉ុន្តែមានការបដិសេធថា តាមពិត វាមិនមែនជាការផ្តល់កិត្តិយសជូនអតីតកីឡាករពួកគេនោះទេ ដោយធាតុពិតពួកគេបាន យកបដាក្រណាត់ ខុសមកបង្ហាញប៉ុណ្ណោះ ៕