Man United ត្រូវការចំណាយយ៉ាងហោចណាស់ ១ពាន់លានដុល្លារ ដើម្បីកែប្រែស្ថានការណ៍

0

បរាជ័យដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្លឹបបិសាចក្រហម Man United លើ West Hamក្នុងលទ្ធផល២ទល់នឹង០ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង សម្រាប់អ្នកគាំទ្របាល់ទាត់ទាំងឡាយ។

គ្រូបង្វឹកក្លឹបលោក Solkjare បានក្លាយទៅជាមុខសញ្ញានៃការបណ្តេញចេញពីក្លឹប ទោះបីជាកន្លងមកបុរសរូបនេះ ធ្លាប់បានអះអាងហើយថា លោកទទួលបានទំនុកចិត្តខ្លាំង ពីសំណាក់គណកម្មការដឹកនាំក្លឹបក៏ដោយ។

កាសែតអង់គ្លេស The Mirror នៅថ្ងៃចន្ទនេះ បានសរសេរថាលោក Chris Sutton ដែលជាអតីតកីឡាករបាល់ទាត់អាជីព នៅលីកកំពូលអង់គ្លេស និងធ្លាប់ជាគ្រូបង្វឹកក្លឹបអាជីពផង ហើយបច្ចុប្បន្នជាអ្នកជំនាញវិភាគបាល់ទាត់អង់គ្លេសផងនោះ បានអះអាងថាបិសាចក្រហមនៅសល់វិធីមួយទៀត សម្រាប់ដោះស្រាយបញ្ហាបច្ចុប្បន្ននេះ។

លោក Suttonបាននិយាយថា ក្លឹបនឹងត្រូវការចំណាយលុយយ៉ាងហោចណាស់១ពាន់លានដុល្លារ ដើម្បីទិញចូលកីឡាករចំណូលថ្មី និងការការប្រែមួយចំនួនទៀតផងដែរ ដើម្បីធ្វើឲ្យទំរង់លេងរបស់ក្លឹប មានភាពល្អប្រសើរឡើងវិញ៕

ប្រែសម្រួល:Lee