Solkjare ប្រកាសឈ្មោះកីឡាករ របួសចុងក្រោយបង្អស់

0

កាសែតអង់គ្លេស The Mirror ចេញផ្សាយនៅថ្ងៃចន្ទ ទី២៣ខែកញ្ញានេះ បានឲ្យដឹងថា ក្រោយការត្រឡប់មកកាន់ទីលានហ្វឹកហាត់វិញ នៅព្រឹកថ្ងៃនេះ របស់គ្រូបង្វឹកក្លឹបបិសាចក្រហម Man United លោក Solkjare កីឡាកររបួសទាំងឡាយត្រូវបានប្រកាសឈ្មោះ។

បរាជ័យក្នុងលទ្ធផល២ទល់នឹង០ទាំងគួរឲ្យភ្ញាក់ផ្អើល បានធ្វើឲ្យបិសាចក្រហម Man Unitedមាន៨ពិន្ទុក្នុងការប្រកួតទាំង៦ និងមានគម្លាតដល់ទៅ១០ពិន្ទុ ឆ្ងាយពីក្រុមកំពូលហង្សក្រហម Liverpool។លើសពីនេះបញ្ហាកីឡាកររបួសកាន់តែច្រើន សុទ្ធតែជាកីឡាករសំខាន់ផង បានធ្វើឲ្យ Solkjareមានសំពាធខ្លាំងហួសការរំពឹងទុក។

កីឡាករដែលត្រូវបានបញ្ជាក់ដោយលោក Solkjare នៅព្រឹកថ្ងៃចន្ទនេះចេញពីទីលានហ្វឹកហាត់ នៅ Carrington នោះមានដូចជា Lingard, Martial, Rashford, James, Pogba, Bailly និង Shaw ផងដែរ៕

ប្រែសម្រួល:Lee