Messi, Griezmann និង Suarez ត្រៀមប្រកួតរួមគ្នាជាលើកដំបូងសម្រាប់ Barcelona

0

ក្លឹបអ្នកមានបុណ្យ Barcelona នៅថ្ងៃសុក្រនេះត្រូវបានគេជឿជាក់ថាកំពុងត្រៀមខ្លួនដើម្បីរៀបចំឲ្យកំពូលខ្សែប្រយុទ្ធទាំង៣គឺ Messi, Griezmann និង Suarez អាចលេងរួមគ្នាជាលើកដំបូងនាពេលខាងមុខនេះក្នុងប្រកួតនៅលីក។

កាសែតអង់គ្លេស The Sun បានសរសេរថាគេជឿជាក់ថាចាប់តាំងតែពីកីឡាករខ្សែប្រយុទ្ធបារាំង Griezmann បានផ្លាស់មកលេងនៅ CampNou កីឡាករទាំង៣នៅមិនទាន់អាចបង្ហាញខ្លួនរួមគ្នានៅឡើយហើយសង្ឃឹមថាការប្រកួតដំបូងគឺនឹងត្រូវធ្វើឡើងពេលប៉ះនឹង Granda នាពេលខាងមុខនេះ។

ទោះបីជាយ៉ាងណាក្តីកាលពីប្រកួត Champion League វគ្គដំបូងស្មើនឹងក្រុម Dortmund ក្នុងលទ្ធផល០ទល់នឹង០នោះខ្សែប្រយុទ្ធទាំង៣រូបនេះបានដាក់ឲ្យលេងជាមួយនឹងគ្នាបានប្រហែលជាកន្លះម៉ោងដែលប៉ុន្តែប្រសិទ្ធភាពហាក់មិនទាន់បានល្អដូចការរំពឹងទុកនៅឡើយ៕

ប្រែសម្រួល:Lee