Klopp ប៉ាន់ស្មានតម្លៃខ្លួនខ្សែប្រយុទ្ធ Abraham ជាលើកដំបូងមុនជំនួបជាមួយនឹង Chelsea

0

កាសែតអង់គ្លេស The Sun នៅថ្ងៃសុក្រនេះបានសរសេរថាគ្រូបង្វឹកក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp នៅមុនជំនួបគ្នាជាមួយនឹងក្លឹបតោខៀវ Chelsea នោះលោកបានធ្វើការវាយតម្លៃខ្លួនទៅលើខ្សែប្រយុទ្ធឆ្នើមរបស់ Stamford Bridge កីឡាករ Abraham ថាជាកីឡាករដែលអាចមានតម្លៃខ្លួនប្រមាណជា៦០លានផោននាពេលបច្ចុប្បន្ន។

អ្វីដែលគ្រប់គ្នាបានឃើញនៅក្នុងរដូវកាលនេះជាពិសេសក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Frank Lampard កីឡាករឆ្នើមវ័យក្មេងរបស់ក្លឹបតោខៀវ Chelsea ដែលរួមមានទាំង Abraham, Mount និង Fikayo Tomori ផងគឺអាចរកគ្រាប់ជួយ Chelsea បាន១១គ្រាប់មកហើយ។

ជំនួបរបស់ក្រុមទាំងពីរនឹងត្រូវធ្វើឡើងនាយប់ថ្ងៃអាទិត្យនេះដោយក្នុងនោះលោក Klopp ក៏បានប៉ាន់ស្មានតម្លៃខ្លួនរបស់ Abraham, Mount និង Hudson Odoi ផងថាអាចនឹងមានតម្លៃប្រមាណជា៦០លានផោនដូចគ្នានៅលើទីផ្សារបច្ចុប្បន្ន៕

ប្រែសម្រួល:Lee