រំភើបណាស់ CR7 ប្រកាសស្វែងរកស្ត្រីម្នាក់ដែលធ្លាប់ឲ្យ Burger ដល់ខ្លួនគ្រាកំពុងអត់ឃ្លានខ្លាំង

0

នៅក្នុងបទសំភាសដ៏ទាក់ទាញមួយកាលពីពេលថ្មីនេះជាមួយនឹងលោក Piers Mogan កីឡាករល្បីបំផុតលើលោក CR7 បានធ្វើការផ្តល់នូវរឿងរ៉ាវជាច្រើនអំពីអតីតកាលបូករួមទាំងជីវិតពេលនៅជាមួយនឹងឪពុកនិងកាលពីគ្រាលំបាកផងដែរ។

កាសែតរបស់អង់គ្លេស The Sun បានសរសេរថាថ្លែងនៅក្នុងបទសំភាសនេះ CR7 បានឆ្លៀតឱកាសដើម្បីប្រកាសស្វែងរកស្ត្រីម្នាក់ទាំងគួរឲ្យភ្ញាក់ផ្អើល។ CR7 និយាយថានាងគឺជាមនុស្សដែលធ្លាប់ជួយគេក្នុងពេលដ៏លំបាកបំផុត។

បន្តទៀតថានាងដែលមានឈ្មោះថា Edna គឺជាមនុស្សម្នាក់គត់ដែលបានឲ្យនំ burger ដល់រូបគេក្រោយ CR7 បានព្យាយាមសុំ burger នេះពីនាងនៅឯហាងលក់មួយកន្លែងនៅលើកោះមួយនៃប្រទេសប៉ទុយហ្គាល់៕

ប្រែសម្រួល:Lee