Higuain ថាដូចបានចាប់កំណើតសារជាថ្មី ក្រោយវិលមក Juventus

0

Gonzalo Higuain មានអារម្មណ៍ថាដូចកើតសារថ្មីចឹង នៅ Juventus បន្ទាប់ពីតស៊ូយ៉ាងលំបាកលំបិន ក្នុងរដូវកាលខ្ចីជើង​ជាមួយ AC Milan និង​ Chelsea ។
ខ្សែប្រយុទ្ធរូបនេះ បានវិលទៅកាន់ ពហុកីឡដ្ឋាន Old Lady ជាមួយទម្រង់លេង​ដ៏ចាប់អារម្មណ៍បំផុត ក្នុងការប្រកួត ២ ប្រកួតចុងក្រោយមកនេះ ជាពិសេសនោះគឺបានយកឈ្នះលើអតីតក្លិបរបស់ខ្លួនគឺ Napoli ។

ថ្លែងប្រាប់ Sky Sport Italia ថា រដូវកាលមុនមិនមានភាពងាយស្រួលនោះទេ ហើយខ្ញុំសប្បាយចិត្តណាស់ ដែលបានមកលេងជាមួយ​Juventus វិញ ។ លោកថាអំឡុងពេលដែលលេងខ្ចីជើងនៅក្លិបផ្សេងៗ លោកធ្លាប់បានគិតថា នៅថ្ងៃណាមួយលោកនឹង​អាចវិលមកកាន់ទឹកដី Juventus ។
បន្ទាប់ពីទទួលបានជ័យជម្នះ ៤-៣ ទល់នឹង Napoli កីឡាករ Higuain បានពន្យល់ថា អ្វីដែលគូប្រជែងធំបំផុត គឺមិនមែនការយកឈ្នះទៅលើ Milan, Roma ឬក្រុមដែលគេអាចផ្តួលនោះទេ វាគឺការយកឈ្នះខ្លួនយើង ដោយមានទំនុកចិត្តខ្ពស់បំផុត ។​
ឥលូវនេះដែរ គាត់បានមកជួបជុំជាមួយ Cristano Ronaldo ហើយនិយាយអំពីអាវលេខ ២១ ថា វាជាលេខ​ដែលបញ្ជាក់ពីការចងចាំដែលកូនស្រី របស់ខ្ញុំបានកើត ។​

រដូវកាលនេះ Higuain កំពុងរងចាំយ៉ាងអន្ទះសារដើម្បីប្រកួត Champions League ដែលជាការប្រកួតប្រជែងយ៉ាងល្អ ។​ លោកថា នៅពេលដែលលោកលេងនៅ អធិរាជស កីឡាករ Ronaldo នៅក្មេង តែពេលនេះ CR7 ពេញលក្ខណៈជាកីឡាករ ហើយរីករាយបានលេង ជាមួយ គាត់សារជាថ្មី ៕