Vincent Kompanyថា van Dijk ជាខ្សែការពារល្អបំផុត មិនធ្លាប់មាននៅអង់គ្លេស

0

Vincent Kompany បានលើកឡើងថា Virgil van Dijk ជាខ្សែការពារកណ្តាលដ៏ល្អបំផុតមិនធ្លាប់មាននៅ Premier League នាំមុខកីឡាករ John Terry និង Rio Ferdinand ។
Vincent Kompany បានដាក់ឈ្មោះ Virgil van Dijk ថាជាខ្សែការពារឆ្នើមបំផុតរបស់ Premier League ដែលមិនធ្លាប់មាននៅមុនការផ្តល់សក្ខីកម្មរបស់គាត់កាលពីល្ងាចថ្ងៃពុធ។

អតីតប្រធានក្រុមមេឃខៀវ Man City បានធ្វើការវាយតម្លៃ និងជឿជាក់ថា កីឡាករ​សញ្ជាតិហុល្លង់ រូបនេះ នឹងទទួលបានកិត្តិយស​យ៉ាងងាយស្រួល ប្រសិនបើរូបគេបន្តរក្សាកម្រិតកំពូល​ដូចនេះ ។ម្យ៉ាងវិញទៀតរូបគេ កំពុង​ក្លាយជាបេក្ខជននាំមុខ ក្នុងការឈ្នះពាន Ballon d’Or ពី Cristiano Ronaldo និង Lionel Messi នាឆ្នាំនេះ ។ អ្វីដែលកាន់ពិសេសនោះរូបគេ បានជួយឲ្យហង្សក្រហមឈ្នះ យូហ្វាឆាមពាន នាពេលថ្មីៗនេះ ។

ជាមួយសំនួរអ្នកព័ត៌មានសួរ អំពីតំណែង​អ្នកលេងក្នុងតំបន់កណ្តាល​នៅលើទឹកដីអង់គ្លេស ​លោក Kompany បានធ្វើការសរសើរចំពោះ កីឡាករ សញ្ជាតិហុល្លង់ ហើយក៏នាំមុខកីឡាករ Terry, Rio Ferdinand និង Nemanja Vidic ផងដែរ​។
ហង្សក្រហម Liverpool មុនពេល និងក្រោយពេល Virgil van Dijk មកដល់ វាខុសគ្នាទាំងស្រុង ចំពោះក្លិប ៕