Neymar ធ្វើឲ្យ Paul Pogba ខកខានទៅលេងនៅ PSG

0

Paul Pogba ត្រូវបានគេរាយការណ៍ថា បានយល់ព្រមលើកិច្ចព្រមព្រៀ​ង​ ប្រាក់កម្រៃប្រចាំសប្តាហ៍ 429,000 ផោន ជាមួយនឹង Paris Saint-Germain មុនថ្ងៃទីផ្សារដោះដូរបានបិទ ប៉ុន្តែការផ្លាស់ប្តូរនេះត្រូវបានបញ្ចប់ដោយសារតែការស្នើសុំរបស់ Neymar ទៅកាន់ Barcelona មិនបានសម្រេច ។
ខ្សែបម្រើសញ្ជាតិបារាំងរូបនេះ បានក្លាយជាគោលដៅក្លិបយក្សធំៗ ដូចជា Barcelona, Real Madrid និង PSG ដែលបានផ្តោតក្នុងទីផ្សារដោះដូរ កន្លងទៅ ។


បណ្តាញផ្សព្វផ្សាយ Calciomercato បានអះអាងថា បិសាចក្រហមបានព្រមព្រៀង​លក់ចេញកីឡាករបារាំងស្បែកខ្មៅខាងលើ ទៅកាន់ម្ចាស់ជើងឯក លីគកំពូលបារាំង មុនពេលទីផ្សារដោះដូរកីឡាករត្រូវបានបិទ។ ប៉ុន្តែអ្វីត្រូវបានបញ្ចប់ទៅវិញ ក្រោយតារាបាល់ទាត់ប្រេស៊ីល Neymar មិនអាចវិលទៅកាន់ Barcelona វិញ ។​

ជាលទ្ធផល Pogba បានខកខានលើប្រាក់ខែប្រចាំឆ្នាំ ២២ លានផោនដែលត្រូវបានដាក់ដោយភាគីរបស់ Thomas Tuchel។
ទោះជាយ៉ាងនេះក្តី គេបានជឿជាក់ថា ក្រុមហ៊ុន Adidas ជាចំណែកមួយ ដែលដើរតួនាទីយ៉ាងសំខាន់ ដែលតម្រូវ​ឲ្យកីឡាករ Paul Pogba បន្តស្នាក់នៅ លេង​ជាមួយក្លិប បិសាចក្រហម ។

ចំណែកលោក Ole Gunnar Solskjaer ត្រូវបានគេរាយការណ៍មកថា ក៏បានបើកចំហរនៃគំនិតក្នុងការលក់ Pogba ដោយយកថវិកាដែលបានពីរ ការលក់នេះ សំឡឹង​មើល​ខ្សែបម្រើ និងកីឡាករផ្សេង​ៗ ជាច្រើនទៀត​៕​