De​ Bruyne សង្ឃឹមថានឹងអាចទៅលេងនៅក្លឹបជាមួយនឹង Kompany ក្រោយចាកចេញពី Man City

0

ជាអត្ថបទមួយដ៏គួរឲ្យចាប់អារម្មណ៍ដែលចេញផ្សាយដោយកាសែតអង់គ្លេស The Sun នៅថ្ងៃពុធនេះថាកីឡាករឆ្នើម De Bruyne បានធ្វើកាសន្យាមួយទៅកាន់មិត្តក្រុមជម្រើសជាតិ Vincent Kompany ថាខ្លួននឹងផ្លាស់ទៅលេងក្លឹប Andelecht ជាមួយគ្នានៅក្រោយពេលចេញពី Man City។

កីឡាករ De Bruyne នឹងត្រូវចូលរួមក្នុងកម្មវិធីលាគ្នាមួយសម្រាប់ការចាកចេញរបស់ Kompany ពីក្លឹប Man City នៅយប់ថ្ងៃពុធនេះ។

ក្នុងនោះផងដែរ De Bruyne ក៏បាននិយាយរំលឹកគ្រាដែលរូបគេបានសម្រេចចិត្តផ្លាស់ពីក្លឹប Wolfsburg មកលេងនៅ Man Cityកាលពី៤ឆ្នាំមុនក្នុងតម្លៃខ្លួន៥៤លានផោននោះគឺក៏ដោយសារតែវត្តមានរបស់ KompanyនៅEthihadដែរ៕

ប្រែសម្រួល:Lee