បើទោះបីជាធ្លាប់មានព័ត៌មានជាច្រើនទៅនឹងការផ្លាស់ចេញពីក្លឹបតោខៀវ Chelsea នាពេលកន្លងមកពិតមែនប៉ុន្តែមកដល់ពេលនេះទីបំផុតទាំងក្លឹបនិងកីឡាករ Callum Hudson Odoi ផ្ទាល់បានឈានទៅកៀកនឹងការចុះកុងត្រាថ្មីជាមួយគ្នាហើយ។
ក្នុងពេលជាមួយគ្នានេះជឿជាក់ថាតោខៀវ Chelsea នឹងអាចបន្តកុងត្រាថ្មីដល់កីឡាក Tammy Abraham, Reece James ព្រមទាំង Fikayo Tomori ផងដែ។តោខៀវ Chelsea បានចាប់អារម្មណ៍ខ្លាំងទៅនឹងទំរង់លេងដ៏ល្អរបស់ Hudson Odoi វ័យ១៨ឆ្នាំរូបនេះតាំងតែពីពេលគេបានបង្ហាញខ្លួនឲ្យក្លឹបជាលើកដំបូងកាលពីរដូវកាលមុនមកម្ល៉េះ។
ការមកដល់នៃគ្រូបង្វឹកថ្មីលោក Frank Lampard បានរឹតតែធានាឲ្យតំណែងដ៏សំខាន់មួយសម្រាប់ខ្សែប្រយុទ្ធរូបនេះដោយក្នុងនោះគេជឿជាក់ថាកុងត្រាថ្មី Hudson Odoi នឹងអាចទទួលបានទៅដល់១៨ម៉ឺនផោនក្នុងមួយសប្តាហ៍លើសកុងត្រាចាស់ដល់ទៅ៣និងមានរយៈពេលសរុប៥ឆ្នាំ៕
ប្រែសម្រួល:Lee