កីឡាកខ្ចីជើងរបស់ក្លឹប Barcelona កីឡាករ Arda Turan នៅថ្ងៃពុធនេះត្រូវបានសារព័ត៌មានចុះផ្សាយព្រោងព្រាតថានឹងស្ថិតនៅក្នុងបម្រាមរយៈដល់ទៅ២ឆ្នាំ៨ខែក្រោយហេតុកាណ៍វាយតប់គ្នានៅក្នុងបារមួយកន្លែងជាមួយនឹងអ្នកចម្រៀងដ៏ល្បី។
កាសែតអង់គ្លេសThe Sunបានចុះផ្សាយថាកីឡាករវ័យ៣២ឆ្នាំរូបនេះបានវាយចំទៅលើអ្នកចម្រៀងដ៏ល្បីប្រចាំប្រទេសគឺលោក Berkay Sahin កាលពីខែតុលាកន្លងមកនិងថែមទាំងមានការប្រើប្រាស់អាវុធខុសច្បាប់ទៀតផង។
មានន័យថា Turan អាចនឹងប្រឈមមុខទៅនឹងការជាប់ទោសជាមិនខានប្រសិនបើជាគេនៅតែប្រព្រឹត្តទោសឧក្រិដ្ឋណាមួយក្នុងចន្លោះពេលជាប់បម្រាមមួយនេះ៕
ប្រែសម្រួល:Lee