Southgate អះអាងថា Marcus Rashford មិនទាន់សាកសមនឹងតំណែងលេខ៩នៅឡើយ

0

ទោះបីជាបានក្លាយទៅជាជម្រើសទី១រហូតមកដល់សម្រាប់ក្លឹបបិសាចក្រហម Man United ជាពិសេសនៅក្រោយការចាកចេញរបស់កីឡាករ Romelu Lukaku ក្តីប៉ុន្តែគ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Southgate បានអះអាងថា Rashford សម្រាប់ជម្រើសជាតិគឺស្ថិតនៅក្នុងដំណាក់កាលដំណើរការនៅឡើយ។

លោក Southgate បានបន្តថា Rashford បានរកគ្រាប់បាល់និងជួយមិត្តរួមក្រុមជម្រើសជាតិបានជាច្រើនគ្រាប់ប៉ុន្តែការមកចូលរួមក្រុមទើបតែរយៈពេល១២ទៅ១៨ខែចុងក្រោយនេះរូបគេគឺកំពុងស្ថិតនៅក្នងតំណាក់កាលអភិវឌ្ឍនៅឡើយដោយមិនអាចប្រៀបធៀបទៅនឹងសមត្ថភាពរបស់ Kane នៅឡើយ។

ពាក់អាវលេខ១១នៅជម្រើសជាតិបច្ចុប្បន្នលោកគ្រូជម្រើសជាតិអង់គ្លេសរូបនេះតែងតែសង្ឃឹមថា Rashford នឹងអាចលេងក្នុងតំណែងជំនួស Kane ពេលអវត្តមានកីឡាកររូបនេះប៉ុន្តែក្នុងពេលដែលមិនមានបញ្ហាអ្វី Rashford, Sterling និង Kane នឹងត្រូវចាប់ដៃគ្នាជានិច្ច៕

ប្រែសម្រួល:Lee