ភ្នំពេញ៖យុវជនហុង ភារិន ដែលល្បីល្បាញនៅលើបណ្តាញសង្គមបានទៅជួបសម្តេចតេជោ ដល់គេហដ្ឋាននៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ។
នៅលើផេកសម្តេចតេជោ បានបង្ហោះនៅមុននេះបន្តិចថា ខ្ញុំនិងភរិយាទើបបានជួបយុវជនហុង ភារិននិងបងប្រុសរបស់គាត់ឈ្មោះហុង ភារុននៅមុន
នេះបន្តិចនៅគេហដ្ឋានរបស់ខ្ញុំ។
សម្តេចបានបន្តថា គោលបំណងនៃការជួបរបស់ខ្ញុំគឺចង់ស្វែងយល់នូវបំណងនិងគោលដៅដែលហុង ភារិនចង់ទៅដើម្បីងាយស្រួលដល់ការជួយរបស់យើងឱ្យស្របជាមួយបំណងដែលភារិនចង់ទៅនិងចង់បាន។
ខ្ញុំក៍បានជួយដល់ហុង ភារុនដែលរៀនចប់បរិញ្ញាបត្រនិងកំពុងធ្វើការនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្នែកពន្ធដារឱយបន្តរៀនយកបរិញ្ញាបត្រ
ជាន់ខ្ពស់តទៅទៀត។ជូនពរកូនប្រុសទាំងពីរជួបតែសេចក្តីសុខនិងសម្រេចនូវបំណងប្រាថ្នាដែលកូនចង់បាន៕



