Fabregas សារភាពបដិសេធ Real Madrid ច្រើនដងដោយសារស្រលាញ់តា Wenger ពេក

0

កីឡាករខ្សែបម្រើអន្តរជាតិអេស្បាញកីឡាករ Cesc Fabregas ដែលកំពុងលេងឲ្យក្លឹប Monaco នោះត្រូវបានគេជឿជាក់ថានឹងអាចឈានទៅដល់ការបញ្ចប់អាជីពរបស់ខ្លួនហើយនៅពេលខាងមុខនេះ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែតកាលពីពេលថ្មីៗនេះ Fabregas បាននិយាយរៀបរាប់រំលឹកឡើងវិញអំពីអតីតកាលដ៏ល្បីល្បាញរបស់គេពេលកំពុងលេងនៅអង់គ្លេសនិងអេស្បាញជាមួយនឹង Arsenal និង Barcelona ផង។ Fabregas បានសារភាពថាមានគ្រាមួយដែលកំពុងលេងនៅអង់គ្លេស Arsenal រូបគេបានបដិសេធសំណើររបស់ក្លឹប Real Madrid ជាច្រើនដងដោយសារតែមូលហេតុមួយ។

កីឡាកររូបនេះបានផ្លាស់មកពី Barcelona មក Arsenal ក្នុងឆ្នាំ២០០៣ក្រោយចំណាយពេលអស់៦ឆ្នាំនៅអេស្បាញជាមួយនឹងថ្នាលយុវជន។Fabregas បានសារភាពថាគ្រានោះខ្លួនមានភាពស្មោះស្ម័គ្រខ្លាំងណាស់ជាមួយនឹងគ្រូបង្វឹកក្លឹបលោក Arsene Wenger៕

ប្រែសម្រួល:Lee