កីឡាបរទេស៖ ក្លិប BAYERN MUNICH នៅបន្តដាក់គោលដៅសារជាថ្មីម្តងទៀត ក្នុងការចាប់អារម្មណ៍នាំយកកីឡាករ Leroy Sane នៅក្នុងខែមករា ខាងមុខទោះបីជាកីឡាកររូបនោះ មានបញ្ហារបួសជង្កង់ធ្ងន់ធ្ងរក្តី។
ទោះជាយ៉ាងក្តី ក្លិបមេឃខៀវ នឹងមិនបណ្តោយឲ្យខ្សែបម្រើស្លាបសញ្ជាតិអាល្លឺម៉ង់នេះចាក់ចេញក្នុងឆ្នាំថ្មីឡើយ ដោយសង្ឈឹមថានឹងបន្តកុងត្រាគាត់ ឲ្យបន្តលេងនៅលើទឹកដីអង់គ្លេស។
សម្រាប់កីឡាករ Sane បច្ចុប្បន្នកំពុងមានបញ្ហារបួសជង្គង់ ក្រោយពីជួបជាមួយក្រុមហង្សហម កាលពីខែសីហា ក្នុងពានរង្វាន់ Community Shield។ ថ្វីបើបាននាំយកកីឡាករពីររូបមកដល់ទឹកដីអាល្លឹម៉ងហើយក្តី ប៉ុន្តែ Bayern Munich នៅតែសង្ឈឹមថាអាចនឹងទិញបាន Sane យកមក ធ្វើជាកីឡាករកម្មសិទ្ធរបស់ខ្លួនក្នុងពេលទីផ្សារដោះដូរនាខែមករា ។
ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះត្រូវបានគេរាយការណ៍ថាបានបដិសេធសំណើររបស់ Sane ដោយក្រុម Bayern ក្នុងទំហំទឹកប្រាក់ ៧០ លានផោនកាលពីរដូវក្តៅ។
លោក Pep Guardiola បានលើកឡើងជុំវិញរឿង Sane ថា ប្រសិនបើគាត់ចង់ចាកចេញ គាត់អាចធ្វើវា ប៉ុន្តែយើងពិតជាក្រៀមក្រំ ហើយសង្ឈឹមយ៉ាង មុតមាំថាគាត់នឹងបន្តលេង ៕