ក្លឹបតោខៀវ Chelsea និងហង្សក្រហម Liverpool ត្រូវបានគេជឿជាក់ថាក៏កំពុងចាប់ផ្តើមពិចារណាទៅលើកីឡាករខ្សែប្រយុទ្ធវ័យក្មេងម្នាក់របស់ក្លឹប Wigan ផងដែរខណៈដែលរដូវកាលដោះដូរកីឡាករទាំងនៅអង់គ្លេសនិងអ៊ឺរ៉ុបត្រូវបានបញ្ចប់ទៅហើយក្តី។
ខ្សែប្រយុទ្ធវ័យទើបតែ១៧ឆ្នាំកីឡាករ Joe Gelhardt បានបង្ហាញខ្លួនបានយ៉ាងល្អសម្រាប់ឈុតធំរបស់ក្លឹប Wigan ជាលើកដំបូងក្នុងលីកកំពូលហើយបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗរួចទៅហើយ។
ការប្រកួតបើករដូវកាល Gelhardt អាចរកគ្រាប់បាល់ទី១របស់ខ្លួនពេលប៉ះជាមួយនឹង Burnley កាន់តែធ្វើឲ្យក្លឹបនានាមានចំណាប់អារម្មណ៍កាន់តែខ្លាំងជាមួយនឹងខ្លួនទោះបីជាកុងត្រាជាមួយនឹង Wigan មានសុពលភាពដល់ឆ្នាំ២០២១ក្តី។
ទាំងក្លឹបLiverpool, Chelseaនិង Everton បានទាំងបញ្ជួនភ្នាក់ងាររបស់ខ្លួនរួចរាល់ហើយក្នុងការទស្សនាការប្រកួតរបស់កីឡាកររូបនេះមិនត្រឹមតែប៉ុណ្ណោះសូម្បីតែ Leicester City និង Wolve ក៏បានចាប់អារម្មណ៍ជាមួយនឹងខ្សែប្រយុទ្ធជើងឆ្វេងរូបនេះផងដែរ៕
ប្រែសម្រួល:Lee