ការចេញផ្សាយមួយដោយកាសែតអង់គ្លេស The Mirror នៃចក្រភពអង់គ្លេសនៅថ្ងៃពុធនេះបានសរសេរថាអតីតកីឡាករខ្សែបម្រើរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Emre Can គឺត្រូវបានក្លឹប Juventus កាត់ឈ្មោះចេញពីការប្រកួតពានរង្វាន់ Champion League រដូវកាលនេះរួមទាំងខ្សែប្រយុទ្ធ Mario Mandzukic ផង។
កាសែតដដែលបាននិយាយទៀតថាក្រោយបានលឺដំណឹងនេះកីឡាករ Emre Can បានបង្ហាញនូវអារម្មណ៍ភ្ញាក់ផ្អើលនិងខឹងជាខ្លាំង។ខ្សែបម្រើអាល្លឹម៉ង់រូបនេះធ្លាប់បានត្រឹមអង្គុយកៅអីបម្រុងឲ្យ Liverpool ផងដែរកាលពីឆ្នាំ២០១៨ក្នុងដំណើរប្រកួត Champion League។
ការសម្រេចរបស់ Can មកលេងនៅអ៊ីតាលីជាមួយនឹង Juventus ត្រូវបានធ្វើឡើងបន្ទាប់ពីពេលនោះហើយគេបានចំណាយពេល២រដូវកាលមកហើយជាមួយនឹងជើងឯកអ៊ីតាលីនេះក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនពីអង់គ្លេសមក។
Can បានបង្ហាញខ្លួនបាន៣៧ដងដែរសម្រាប់ Juventus កាលពីរដូវកាលមុនប៉ុន្តែកំពុងប្រឈមមុខទៅនឹងការបាត់បង់តំណែងក្រោយការមកដល់នៃកីឡាករល្អៗដូចជា Aaron Ramsey និង Adrien Rabiot ផងជាដើមផង៕
ប្រែសម្រួល:Lee