Areola ផ្លាស់មក Real Madrid ជំនួសវិញ Navas

0

ក្លិប Real Madrid បានចុះហត្ថលេខាលើអ្នកចាំទីអន្តរជាតិបារាំងរបស់ក្លិប Paris Saint Germain គឺកីឡាករ Alphonse Areola ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្នុងការផ្លាស់កីឡាករ Keylor Navas ពីReal Madridទៅបារាំងវិញ។

សារព័ត៌មានអេស្ប៉ាញរាយការណ៍ថា Real Madrid បានបញ្ចូលឈ្មោះ Areola រួចហើយនៅក្នុងឈុតធំរបស់ពួកគេក្នុងបេសកកម្មនៅលីគកំពូលអេស្បាញ។ជាផែនការ Areolaមកទីនេះដើម្បីជំនួសកីឡាករ Thibaut Courtois ម្តងម្កាលប៉ុណ្ណោះ។ខណៈដែលអ្នកចាំទីអាយុ ២០ ឆ្នាំម្នាក់ទៀតរបស់ Real Madridកីឡាករ Andriy Lunin ជនជាតិអ៊ុយក្រែនកំពុងបន្តដកស្រង់បទពិសោធន៍ជាមួយនឹងក្លឹប Valladolidនៅឡើយ ។

Areola បង្ហាញខ្លួនបាន ៧៥ ប្រកួតអោយ Paris Saint Germain ហើយក៏ធ្លាប់ខ្ចីជើង ៣ ដងផងដែរទៅកាន់ក្លឹប Lens, Bastia និងក្លឹប Villarreal៕

ប្រែសម្រួល:Lee