នៅចាំខ្សែប្រយុទ្ធអាហ្សង់ទីនឆ្នើម Hernan Crespo ឬអត់? ឥលូវកំពុងមានបញ្ហា

0

ក្លឹប Banfield បានធ្វើការប្រកាសមួយនៅថ្ងៃអង្គារនេះថាអតីតខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនលោក Hernan Crespo ត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការទូទៅហើយបន្ទាប់ពីក្លឹបបានចាប់ផ្តើមមិនបានលទ្ធផលសូវល្អឡើយក្នុងរដូវកាលថ្មីរបស់លីកកំពូលអាហ្សង់ទីនឆ្នាំនេះ។

Banfield ទើបតែទទួលបានជ័យជម្នះតែមួយប្រកួតប៉ុណ្ណោះពីការប្រកួតលីគទាំង៥លើកដំបូងរបស់ពួកគេ។ ការចាញ់ម្ចាស់ផ្ទះ ១-០ កាលពីថ្ងៃអាទិត្យទៅលើក្រុម Boca Juniors គឺជាការបរាជ័យលើកទី ៤ ហើយដោយពេលនេះBanfield បានធ្លាក់ទៅដល់លេខ ១៩ ក្នុងតារាងលីគ Superliga ដែលមានចំនួន ២៤ ក្រុម។

ទោះបីជាយ៉ាងណាក្តីក្លឹបនៅមិនទាន់បានធ្វើការបញ្ជាក់ភ្លាមៗថានរណានឹងមកជំនួសតំណែងរបស់ Crespo ទេ៕

ប្រែសម្រួល:Lee