ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ទៅមា្ចស់សំណង់ខុសច្បាប់ទាំងអស់ មិនបាច់ដើររកអ្នកអន្តរាគមន៍ ទប់ស្កាត់ទេបើមិនព្រមរុះរើអាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់ ។
ថ្លែងនៅក្នុងកិច្ចប្រជុំ ជាមួយម្ចាស់សំណង់ និងម្ចាស់ទីតាំងជួលដី ចំនួន១៤ទីតាំង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបញ្ជាក់ថា “ម្ចាស់សំណង់មិនបាច់ ដើររកអ្នកអន្តរាគមន៍ ទប់ស្កាត់ទេ។ បើមិនព្រមរុះរើទេ អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់”។
លោកអភិបាលបន្តថា បន្ទាប់ពីបានរុះរើហើយ អាជ្ញាធរនិងមន្ត្រីជំនាញនឹងជួយសម្រួល ការគូរប្លង់ ពិនិត្យលក្ខណៈបច្ចេកទេស និងចេញលិខិតអនុញ្ញាត សាងសង់ឡើងវិញ អោយបានឆាប់ដើម្បីជាការប៉ះប៉ូវ នូវការខូចខាតនេះ។ ក្នុងនោះមានម្ចាស់សំណង់ចំនួន៤ កន្លែងបាននឹងកំពុងរុះរើ ចេញដោយស្ម័គ្រចិត្ត៕

