ថ្វីបើហង្សក្រហមបានឈ្នះ Burnley ក្នុងលទ្ធផល 3-0 បន្តគ្រងកំពូលតារាងប៉ុន្តែ ជ័យជម្នះនេះ មានរឿងគួរឲ្យអស់សំណើច និងកំប្លែង ជាច្រើន ដោយអ្នកគាំទ្រមួយចំនួនបានសើចជាមួយកាយវិការខឹងរបស់ Sadio Mane ទៅលើ Salah ថាបាល់ដាច់ហើយមិនព្រមបោះឲ្យ កីឡាករសញ្ជាតិខ្មៅ រូបនេះស៊ុតនៅព្យាយាមស៊ុតរកគ្រាប់បាល់ ។
មើលតាមទិដ្ឋភាពជាក់ស្តែងនេះជា កំហុសរបស់ កីឡាករ Salah ពិតប្រាកដ ហើយដោយខ្សែការពាររបស់ Burnley បានព្យាយាមបិទហើយ តែមិនព្រមបោះបាល់ឲ្យដៃគូ ដែលកំពុងនៅតែម្នាក់ឯង ត្រៀមស៊ុតបញ្ចូលទី ។ ទោះជាយ៉ាងណា នៅនាទី ៨៥ Sadio ត្រូវបានលោក Kloop ដកចេញ ជួសវិញដោយកីឡាករ Origi តែកីឡាកររូបនេះនៅតែបន្តកំហឹងខឹង យ៉ាងខ្លាំង ជាមួយភាពអកម្ម របស់ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប ។
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
https://www.youtube.com/watch?v=Q-OQmBQLga8

