កាលកំណត់ចុងក្រោយនៃការផ្ទេរកីឡាករនៅតំបន់អ៊ឺរ៉ុបនឹងត្រូវបញ្ចប់ទៅនាថ្ងៃចន្ទទី២ខែកញ្ញានេះហើយខណៈដែលមានព័ត៌មានចចាមអារ៉ាមរាប់មិនអស់អំពីការផ្លាស់ប្តូរកីឡាករសំខាន់ៗនៅតាមបណ្តាលលីកកំពូលរបស់អ៊ឺរ៉ុប។
The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃសៅរ៍នេះបានសរសេរថាក្នុងនោះគេជឿជាក់ថាមានកីឡាកររបស់លីកកំពូលអង់គ្លេសចំនួន៦រូបដែលនឹងអាចធ្វើការចុះហត្ថលេខាចាកចេញពីក្លឹបនៅនាទីចុងក្រោយ។
Richid Ghezzalកីឡាកររបស់ក្លឹបLeicester Cityកីឡាករខ្សែបម្រើឆ្នើមរបស់ក្លឹបSpursគឺកីឡាករChristian EriksenកីឡាករWanyamaរបស់ក្លឹបSpursដូចគ្នាកីឡាករខ្សែបម្រើរបស់បិសាចក្រហមMaticកីឡាករខ្សែប្រយុទ្ធTosunរបស់ក្លឹបEvertonនិងកីឡាករខ្សែការពារLovrenរបស់ក្លឹបLiverpoolគឺជាកីឡាករទាំង៦ដែលThe Mirrorបានអះអាង៕
ប្រែសម្រួល:Lee





