ពួកគេនិយាយថាអ្នកអាចស្វែងរកស្នេហាពិត នៅកន្លែងដែលនឹកស្មានមិនដល់ រហូតបានក្លាយទៅជាគូស្វាមី តាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃ ។
Bambang Irawan គេស្គាល់ថាជា Awan មានអាយុ ២៨ឆ្នាំ និង Arzum Balli អាយុ ២៦ឆ្នាំ ដែលអ្នកពីស្ថិតនៅប្រទេសផ្សេងគ្នា ដែលមានចម្ងាយ ១៣០០០ គីឡូម៉ែត្រ ប៉ុន្តែពួកគេបារកឃើញបេះដូងក្រហមរួមគ្នា ដោយសាងស្នេហាពិត។
ប្រភពព័ត៌មាន Sosok បានចុះផ្សាយថា Awan ដែលមកពីភាគខាងត្បូងចាកាតា ប្រទេសឥណ្ឌូនេស៊ី និង Arzum មកពី អូទ្រីស ហើយគូស្នេហ៍នេះ បានជួបគ្នា នៅលើកម្មវិធី Smule ។ ពួកគេបានជួបគ្នាដំបូងនៅឆ្នាំ ២០១៦ ហើយជារឿងៗពួកគេតែងតែណាត់គ្នា ជួបនៅលើ App ខាងលើ ។ ជាលទ្ធផលពួកគេបានរាប់អានគ្នាជាមិត្តភក្តិ យ៉ាងស្និទ្ធិស្នាល។
ពីមិត្តភាព ដ៏ស៊ីជម្រៅ ពួកគេបានឈានដល់ដំណាក់កាលស៊ីជម្រៅ នៅឆ្នាំ ២០១៧ ។ Arzum បាននិយាយថា នាងបានលង់ស្នេហ៍ទៅលើ Awan ។នាងបានបន្តថា ក្រោយមកក៏បានកណត់គោលដៅថានឹងហោះទៅកាន់ឥណ្ឌូនេស៊ី ដើម្បីជួបមុខគាត់ ។ ក្រោយពីបានជួបមុខគ្នា ស្ត្រីជនជាតិ អូទ្រីសខាងលើ បានព្យាយាមសារភាពថាស្រលាញ់ និងចង់រៀបការ ជាមួយជនជាតិឥណ្ឌូនេស៊ីនេះ ។
ជាមួយសម្តីនេះ Awan មានការភ្ញាក់ផ្អើលណាស់ ក៏ព្រោះតែគ្មានស្រីណាចូលចិត្តគាត់ពីមុនមកនោះទេ ប៉ុន្តែ Arzum បែរជាសារភាពថា ស្រលាញ់ គាត់ នឹងបានហោះហើរចម្ងាយ ១៣០០០ គីឡូម៉ែត្រដើម្បីមកជួបគាត់ ដូច្នេះគាត់ត្រូវតែយល់ព្រមដើម្បីរៀបការជាមួយនាង។
ក្នុងឆ្នាំដដែលនៃការជួបមុខគ្នា អ្នកទាំងពីរ បានរៀបចំមង្គលការ នឹងបានរៀបចំឯកសារដើម្បីហោះហើរទៅរស់នៅក្នុងទឹកដីអូទ្រីស ជាអចិន្ទ្រៃយ៍ ផងដែរ។
អ្នកទាំងពីរបានរៀបការជាមួយគ្នា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំនេះ ។ ថ្វីបើខាងប្រុសជាអ្នកធ្វើការផ្នែកអនាម័យ ប៉ុន្តែខាងស្រី បានលើកឡើងថា នាងមិនខ្វល់ពីការអ្វីទាំងអស់ អ្វីដែលសំខាន់គឺខ្ញុំស្រលាញ់គាត់ ។ ក្រៅពីនេះនាងតែងតែទៅកាន់ទីតាំង Awan ធ្វើការ នឹងនាំនូវអាហារមួយ ចំនួនផងដែរ នៅពេលដែលនាងមកកាន់ទឹកដី ចាកាតា អំឡុងសាងស្នេហ៍ ។ ដូចជាផ្អែមល្ហែមណាស់ ៕





