ទោះបីជាមិនសូវមានលទ្ធផលល្អក្នុងការចចារកន្លងមកដោយសារតែបញ្ហាតម្លៃខ្លួនថ្លៃពេកប៉ុន្តែមកដល់សប្តាហ៍នេះក្លឹបយក្សអេស្បាញ Real Madrid នៅតែមិនបានបង្ហាញការអស់ចិត្តឡើយជាមួយនឹងកីឡាករ Neymar។
សំណើរសាជាថ្មីត្រូវបានដាក់ដោយ Real Madrid ដោយក្នុងនោះក្លឹបនឹងចាយលុយសុទ្ធដល់ទៅ១០០លានផោនបូករូមនឹងកីឡាករល្អៗល្បីៗចំនួន៣រូបទៀតដែលអាចមានដូចជាកីឡាករ Jame Rodriquez អ្នកចាំទី Navas និងកីឡាករចំណូលថ្មីប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ Luka Juvic ផងដែរ។
មុននេះបន្តក្លឹបមហាសេដ្ឋីបារាំង PSG ហាក់បីដូចជាបានផ្លាស់ប្តូរផែនការរបស់ខ្លួនវិញទាំងស្រុងដោយនឹងរក្សាទុកកីឡាករប្រេស៊ីលនេះបន្តទៀតហើយបានទាំងបដិសេធសំណើរសុំខ្វីជើងពីក្លឹបដើមBarcelonaទៀតផង៕
ប្រែសម្រួល:Lee