មួយម៉ាត់នេះ Solkjaer បញ្ជាក់ច្បាស់ពីអនាគត Pogba ជាមួយនឹងក្លឹប

0

ទោះបីជាទីផ្សារដោះដូរកីឡាករនៅអង់គ្លេសបានបិទជាស្ថាពរមែនប៉ុន្តែក្លឹបយក្សអេស្បាញ Real Madrid ហាក់មិនបានបោះបង់ឱកាសតាមចចារខ្សែបម្រើប្រយុទ្ធបារាំង Paul Pogba ឡើយទាំងដែលស្ថានភាពមកដល់ពេលនេះក៏មិនមានអ្វីប្រែប្រួលខ្លាំងនៅឡើយដែរផងនោះ។

ក្រោយជ័យជំនះប្រកួតដំបូងក្នុងលីករបស់ក្លឹបបិសាចក្រហម Man United មកគ្រូបង្វឹកក្លឹបលោក Ole Solkjaer បានទាំងធ្វើការសន្យាយ៉ាងច្បាស់មួយទៀតថាកីឡាករបារាំងរូបនេះនឹងមិនចាកចេញពីក្លឹបជាដាច់ខាតក្នុងរដូវកាលនេះទោះបីជាទីផ្សារដោះដូរកីឡាកររបស់តំបន់អ៊ឺរ៉ុបមិនទាន់ត្រូវបានបិទក្តី។

រដូវកាលដោះដូរកីឡាករនៅតំបន់អ៊ឺរ៉ុបនឹងបញ្ចប់ទៅរហូតដល់ថ្ងៃទី២ខែកញ្ញាខណៈដែលគ្រូបង្វឹក Solkjaer រូបនេះបានបញ្ជាក់ទៀតថាទាំងកីឡាករ Pogba ក៏សប្បាយចិត្តខ្លាំងជាមួយនឹងក្លឹបផងដែរនៅពេលនេះគឺមិនមានបញ្ហាអ្វីឡើយ៕

ប្រែសម្រួល:Lee