ការបញ្ជាក់ចុងក្រោយមួយរបស់ Zidane ពីអនាគតរបស់ Bale

0

លោក Zidane បាននិយាយប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីក្រុមរបស់លោកបានឈ្នះក្រុម Celta Vigo ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតលីគបើករដូវកាលរបស់ពួកគេថាកីឡាករអន្តរជាតិវេល Gareth Bale នឹងមិនចាកចេញពីក្លឹបឡើយនៅរដូវក្តៅនេះទេ។

ការប្រកាសរបស់គ្រូបង្វឹកបារាំងរូបនេះបានកើតឡើងពីរបីសប្តាហ៍បន្ទាប់ពីគាត់បាននិយាយនៅសហរដ្ឋអាមេរិកថារឿងដែលល្អបំផុតសម្រាប់ទាំង Bale និងក្លឹបគឺប្រសិនបើខ្សែប្រយុទ្ធរូបនេះត្រូវបានលក់អស់ឲ្យបានឆាប់បំផុតនៅរដូវក្តៅហើយដែលធ្វើឲ្យមានការអាក់អន់ចិត្តយ៉ាងខ្លាំងពីសំណាក់កីឡាករផ្ទាល់ផងនោះ។

ទោះយ៉ាងណាជាមួយនឹងទីផ្សារដោះដូរនៅអ៊ឺរ៉ុបអង់គ្លេសនិងចិនបានបិទជាផ្លូវការទៅហើយនោះ Phillippe Coutinho ក៏បានចូលរួមជាមួយក្លិប Bayern Munich ទៀតនោះហាក់ដូចជាឱកាសតិចតួចរបស់ Bale នឹងត្រូវចាកចេញមុនដំណាច់ខែនេះហើយស្របពេលជាមួយនឹង Eden Hazard បានរងរបួសផងវាបានធ្វើឲ្យ Baleបានក្លាយទៅជាកីឡាករសំខាន់ទៅវិញក្នុងការប្រកួតដំបូងរបស់ក្លឹប៕

ប្រែសម្រួល:Lee