ភ្នំពេញ៖ សមាគម មូលនិធិមនុស្សធម៌ បាននាំយកអំណោយជូនសិស្សក្រីក្រ ១២០ នាក់ ក្នុងភូមិដាច់ស្រយាលមួយ នាខេត្តស្ទឹងត្រែង ។
ជាមួយស្ថានភាពផ្លូវដ៏លំបាកខ្លាំង ចំណាយពេលចេញចូលព្រៃ ៨ម៉ោង តាមរថយន្តផង គោយន្តផង ម៉ូតូផង និងថ្មើរជើងផង និងទាំងយប់ងងឹតទៀត នៅតំបន់ព្រៃឡង់ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៩ ប្រើថេរវេលា ៥ព្រលឹម ដល់១០យប់ ។
បើយោងតាមផេករបស់ពូឈីវ បានបង្ហោះឲ្យដឹងថា ខ្ញុំបាទ ព្រមទាំង បងប្អូនក្រុមការងារនៃ (សមាគម មូលនិធិមនុស្សធម៌ដើម្បីសង្គម) បានដឹកនាំយកអំណោយសម្ភារសិក្សា សម្ភារប្រើប្រាស់ សម្ភារកីឡា ជូនដល់សិស្សានុសិស្ស ដែលនៅសាលាបឋមសិក្សា ក្របីមួយ និង សាលាបឋមសិក្សាទាល់ ដោយសិស្សានុសិស្សសរុបចំនួន ១២០ នាក់ ស្ថិតក្នុងតំបន់ដាច់ស្រយាល ក្នុង ភូមិក្របីមួយ ឃុំអន្លង់ភេ ស្រុក ថាឡាបីវ៉ា់ត់ ខេត្តស្ទឹងត្រែង ដោយរាល់សម្ភារទាំងអស់ ទទួលបានការចូលរួមឧបត្ថម្ភពីបណ្តាបងប្អូនសប្បុរសជន ក្នុងស្រុក ក្រៅស្រុក និងបណ្តាក្រុមហ៊ុនចូលរួមឧបត្ថម្ភ។ខ្ញុំបាទ ព្រមទាំង ក្រុមការងារ រួមទាំង លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សចំនួន ១២០ នាក់ ។
ជាមួយគ្នានេះដែរពូឈីវ បានបន្តថា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រៅ និងគោពជូនពរ បងប្អូន សប្បុរសជនទាំងអស់ ម្ចាស់ជំនួយនានា ជួបប្រទះតែពុទ្ធិពរ ទាំង ០៤ ប្រការ គឹ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។#បេះដូងវិរជន #បង្កើតស្នាមញញឹមកុមារកម្ពុជា #រួមចំណែកលើកស្ទួយវិស័យអប់រំ ៕










