Solkjaer ត្រៀមខ្លួនដាក់សំពាធ Sanchez តាមរយៈអត់ដាក់ឲ្យលេងឬឲ្យ Roma ខ្ចីជើងសិន

0

កីឡាករខ្សែប្រយុទ្ធទទួលបានប្រាក់កម្រៃថ្លៃបំផុតរបស់ក្លឹបបិសាចក្រហម Man United កីឡាករ Alexis Sanchez មកដល់ពេលនេះទោះបីជាទើបរកគ្រាប់បាល់បានតែ៥គ្រាប់ប៉ុណ្ណោះឲ្យក្លឹបនិងថែមទាំងមិនអាចបង្ហាញខ្លួនបានច្រើនឡើយសម្រាប់ក្លឹបផងនោះតែបើនិយាយពីកុងធនាគារមកដល់សប្តាហ៍នេះវិញរូបគេអាចទទួលបានប្រាក់កម្រៃសរុបទៅដល់៤១លានផោនរួចទៅហើយ។

កាសែតអង់គ្លេស The Sun ចេញផ្សាយនៅថ្ងៃពុធនេះក៏បានសរសេរផងដែរក្លឹបព្រមទាំងគ្រូបង្វឹកលោក Solkjaer គ្រោងនឹងដាក់សំពាធមួយចំនួនទៅលើកីឡាករដែលមានប្រាក់កម្រៃ៥០ម៉ឺនផោនក្នុងមួយសប្តាហ៍រូបនេះតាមរយៈវិធី២គឺដាក់រូបគេត្រឹមជាកីឡាករបម្រុងជាប់ជានិច្ចឬក៏នឹងពិភាក្សាគ្នាជាមួយនឹងក្លឹប Roma ដើម្បីធ្វើកុងត្រាខ្ចីជើងចេញពីអង់គ្លេស។

ទោះបីជាជម្រើសចុងក្រោយហាក់មិនសូវអាចទទួលជោគជ័យដោយសារតែក្លឹបអ៊ីតាលី Roma មិនមានបំណងចង់ចាយលុយ៥០ម៉ឺនផោនក្នុងមួយសប្តាហ៍នេះឡើយប៉ុន្តែជឿជាក់ថាលោក Solkjaer អាចនឹងពិចារណាចែកប្រាក់ចំណាយគ្នាមួយចំនួនធ្វើយ៉ាងណាឲ្យតែកីឡាកររូបនេះអាចចេញពីក្លឹប៕

ប្រែសម្រួល:Lee