Arsenal ចាប់ផ្តើមមានបំណងចង់ចែកផ្លូវជាមួយនឹង Mustafi

0

គេហទំព័ររបស់ The Sunsports ចេញផ្សាយនៅថ្ងៃអង្គារបានសរសេរថាក្លឹបកាំភ្លើងធំ Arsenal ក្រោយបញ្ចប់រដូវក្តៅកន្លងទៅ ដោយមកដល់សប្តាហ៍នេះក្លឹបហាក់បានបង្ហាញពីបំណងក្នុងការដកកីឡាករខ្សែការពារម្នាក់ចេញនោះគឺកីឡាករ Shkodran Mustafi។

មានន័យថាការផ្ទេរកីឡាកររូបនេះចេញពីក្លឹបនឹងអាចធ្វើឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលយ៉ាងហោចណាស់៣សប្តាហ៍ទៀតមុនពេលបញ្ចប់ទៅនៃទីផ្សារដោះដូរកីឡាករនៅតំបន់អ៊ឺរ៉ុប។ក្លឹបមានជម្រើសច្រើនដើម្បីដកកីឡាកររូបនេះចេញពីបញ្ជីប្រាក់ចំណាយ៨ម៉ឺនផោនក្នុងមួយសប្តាហ៍ដូចជាការចុះកុងត្រាលក្ខណ្ឌខ្ចីជើងផង។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងនៅក្រោយពេលដែលគ្រូបង្វឹកក្លឹបលោក Emery បានធ្វើការនិយាយផ្ទាល់ទៅកាន់កីឡាករខ្សែការពារអាល្លឺម៉ង់វ័យ២៧ឆ្នាំរូបនេះថាគេនឹងមិនស្ថិតនៅក្នុងផែនការរបស់ក្លឹបទៀតឡើយនាពេលខាងមុខ៕

ប្រែសម្រួល:Lee