សប្តាហ៍ទី១នៃការបើករដូវកាលអង់គ្លេសបានបញ្ចប់ទៅកីឡាករជាច្រើនបានផ្ទេរនិងបន្តស្នាក់នៅជាមួយនឹងក្លឹបដដែលក្នុងនោះកីឡាករ Eriksen ដែលត្រូវបានព័ត៌មានជឿជាក់ថាកន្លងមកមានទំនាក់ទំនងជាមួយនឹងក្លឹបធំៗនៅអ៊ឺរ៉ុបដូចជា Real Madrid និង Juventus នោះក៏បានសម្រេចចិត្តបន្តនៅ White Hart Lane ដដែលផង។
ទោះបីជាយ៉ាងណក្តីកីឡាករហាក់មិនសូវមានបំណងចង់ស្នាក់នៅលេងទីនេះយូរឡើយតែចង់ចូលរួមជាមួយនឹង Real Madridខ្លាំងបំផុតជាក់ស្តែងកុងត្រាថ្មីនៅមិនទាន់ត្រូវបានបន្ត។កុងត្រាចាស់របស់ Eriksen បច្ចុប្បន្នមានសុពលភាពត្រឹមរដូវក្តៅក្រោយនេះប៉ុណ្ណោះ។
កាសែតអង់គ្លេស The Sunsport ចេញផ្សាយនៅថ្ងៃអង្គារបានសរសេរថាក្លឹប Real Madrid បានស្ងប់ស្ងាត់បន្តិចទៅហើយដោយសារខ្លួនអាចទិញបានកីឡាករជាច្រើនទៅហើយប៉ុន្តែជឿជាក់ថា Juventus នឹងមិនបោះបង់ចោលកីឡាកររូបឡើយដោយនឹងបន្តចចារសាជាថ្មីយ៉ាងហោចណាស់នៅចុងរដូវកាលនេះម្តងទៀត៕
ប្រែសម្រួល:Lee