Zinedine Zidane អាចនឹងចាកចេញពី Real Madrid នៅមុនដើមរដូវកាល ក៏ព្រោះតែហេតុផលលោក Florentino Perez បានសន្យា ក្នុងការនាំយក Pogba មកកាន់ពហុកីឡដ្ឋាន Bernabeu តែផ្ទុយទៅវិញមិនធ្វើ។
ក្នុងរដូវកាលផ្ទេរកីឡាករ នៅឆ្នាំ២០១៩ Zidane បានជំរុញឲ្យក្លិបសេដ្ឋី ចុះកុងត្រាជាមួយ Paul Pogba ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីនាំ Eden Hazard, Luka Jovic, Ferland Mendy និង Eder Militao លោក Perez បានបោះបង់គោលដៅមិនចង់ចំណាយលុយ ច្រើននោះទេ ដើម្បីនាំយកកីឡាករសញ្ជាតិបារាំងរូបនេះ ។
ផ្ទុយទៅវិញប្រធានក្លិបនេះ បានផ្តល់អនុសាសន៍ថ្មីមួយទៀត ដោយចង់បាន Donny van De Beek ដែលជាតារាកំពុងលេចធ្លោរបស់ Ajax ដោយតម្លៃធូរថ្លៃ តែ១ភាគ៣ ជាមួយ Paul Pogba ពោលគឺ ៥០លានផោន ។
ជាមួយការសន្យាមិនធ្វើនេះកំពុងតែធ្វើឲ្យ Zidane មិនសប្បាយចិត្ត ព្រោះមុនពេលចូលមកកាន់កាប់កៅអ៊ីដ៏ក្តៅនេះ នៅ Real Madrid បានស្នើសុំឱ្យប្រធាន Perez ផ្តល់កីឡាករដែលគាត់ត្រូវការនៅក្នុងផែនការកសាង Los Blancos ឡើងវិញ។

ប្រសិនបើការសន្យានេះ មិនសមបំណងគាត់ គ្រូបង្វឹកសញ្ជាតិបារាំង នឹងចាកចេញ ទោះបីជាអ្វីៗ មិនទាន់បានបញ្ចប់នៅមុនបើករដូវកាល។
នៅលើកាសែត The Independent អ្នកកាសែត Diego Torres បានសរសេរថា ប្រសិនបើមិនអាចទិញ បាន Pogba នោះទេ Zidane អាចនឹងចែកផ្លូវជាមួយ Real Madrid មុនពេលចាប់ផ្តើមរដូវកាលថ្មី ។
Zidane ធ្លាប់បានប្រាប់ទៅកាន់ Pogba ថា គាត់នឹងនាំមកកាន់ Real Madrid ប៉ុន្តែស្ថានភាពនេះកាន់តែអាក្រក់ ខណៈដែលទំនាក់ទំនងរបស់ Zidane និង Perez ឈានទៅរកការប្រទាំងប្រទើសគ្នា ៕