Real Madrid នឹងបញ្ចប់ការងារចង់បាន Pogba ប្រសិនបើអាចឆក់បាន Neymar

0

The Sunsports ចេញផ្សាយនៅថ្ងៃអង្គារបានសរសេរថាក្លឹបយក្សអេស្បាញ Real Madrid នឹងមានជម្រើសថ្មីមួយទៀតសម្រាប់ការចង់បានកីឡាករខ្សែបម្រើបារាំង Paul Pogba នោះគឺការទិញបានកីឡាករខ្សែប្រយុទ្ធថ្លៃបំផុតលើលោក Neymar ពីបារាំងមកវិញ។

ប្រភពដដែលបានសរសេរទៀតថាគ្រូបង្វឹកក្លឹបលោក Zinedine Zidane បាននឹងកំពុងធ្វើការងារយ៉ាងមមាញឹកចចារទិញយក Neymar ពី PSG ក្រោយពេលដែលក្លឹបបារាំងមួយនេះបានបញ្ជាក់ច្បាស់ហើយថាមិនចង់រក្សាទុកកីឡាករប្រេស៊ីលរូបនេះឡើយ។

ជឿជាក់សប្តាហ៍ចុងក្រោយ Real Madrid បានបើកការចចារយ៉ាងវិជ្ជមានជាមួយនឹងក្លឹប PSG លើការផ្ទេរ Neymar ពីបារាំងក្នុងតម្លៃខ្លួនប្រមាណជា១០០លានផោនដោយក្នុងនោះក៏មានទាំងការផ្តល់បន្ថែមកីឡាករ Marcelo, Varane និង Isco ផងដែរទៅឲ្យ PSG ជាផ្នែកនៃការដោះដូរហើយជឿជាក់ថា Neymar វិញនឹងទទួលបានប្រាក់កម្រៃប្រមាណជា៧០ម៉ឺនផោនក្នុងមួយសប្តាហ៍ផងពេលមកដល់អេស្បាញវិញ៕

ប្រែសម្រួល:Lee